ស្លាក » សុភាសិត

បកាលកថា

ដោយការស្រាវជ្រាវរបស់យើងខ្ញុំ បានជួបប្រទះសុភាសិតសំខាន់ៗ​ហើយ​មាន​នាមអ្នកនិពន្ធភាសិតច្បាស់លាស់ ក្នុងពេលដែល​បោះពុម្ពជិតចប់ហើយនោះ ទើប​បង្កើត
ឱ្យមានភាគពិសេសនេះឡើង ។ ក្នុងការបោះពុម្ពលើកទី១ នេះ ពុំបានសព្វគ្រប់​ល្អតាម​បំណងយើងខ្ញុំទេគឺ ៖

១-មាននៅខ្វះភាសិតច្រើនទៀត។

២- ភាសិតដែលមានហើយ រាវរកឈ្មោះអ្នកនិពន្ធ ពុំបានឃើញសព្វគ្រប់​ពុំដឹងជា​ភាសិតរបស់លោកអ្នកណាខ្លះ ព្រោះបាន​ជួបប្រទះ ច្រើនតែ​ភាសិតអនាមិក។

ហេតុនេះហើយបើអស់លោក អ្នក នាង បានអាន ហើយបានស្គាល់ច្បាស់​ជា​ភាសិត របស់លោក ឬស្គាល់​ជារបស់អ្នកនិពន្ធណា សូមឱ្យដំណឹងមកយើងខ្ញុំផង ដើម្បី​បាត់ការបោះពុម្ពលើកទី២ ឱ្យបាន​ជាក់ស្ដែង​ល្អទុកជាសម្បត្តិ​ប្រទេសជាតិ​ទៅអនាគត។

28 more words
សុភាសិត

ប្រុសដើមទ្រូង៥ហត្ថ

ពាក្យថាប្រុសដើមទ្រូង៥ហត្ថជាពាក្យទំនឹមទំនៀមខ្មែរមានមកជាយូមកហើយ។ ពាក្យនេះ លោកមិនមែនសំដៅយកមនុស្សប្រុសគ្រប់ទាំងអស់ទេ គឺលោក ចុចសំដៅចំពោះតែបុរសណាដែលបានឧបសម្បទាជាភិក្ខុប៉ុណ្ណោះ។

ព្រោះភិក្ខុសង្ឃតាមពុទ្ធប្បញ្ញត្តិ តំរូវឲ្យមានវត្ថពន្ធទ្រូងសម្រាប់ចងក្រវាត់ទ្រូង ពីលើសង្ឃាដីកុំឲ្យធ្លាក់រយីករយាក។

វត្ថពន្ធទ្រូងនេះតាមពុទ្ធប្បញ្ញតិតំរូវឲ្យធ្វើទទឹងប្រហែលបីចំអាមព្រះសុគតនិង បណ្តោយប្រវែង៥ហត្ថ។

តាមការបកស្រាយរបស់ធម្មាចារ្យខ្លះបានឲ្យដឹងថា ៥ហត្ថនេះជាតំណាងឲ្យ បុគ្គល៥ពួកគឺ៖ មាតា១ បិតា១ គ្រូ១ (គ្រូឧបជ្ឈាយ៍ និងគ្រូលេខអក្សរ) ប្រពន្ធ១

កូន១។

សៀវភៅ វចនានុក្រម សុភាសិតខ្មែរ អធិប្បាយ រៀបរៀង លី ថៃលី

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៣

ទស្សនវិជ្ជា

សុភាសិត

ស្រមោចស្លាប់ក្នុងកែវស្ករ ស្រ្តីល្អស្លាប់ក្នុងប្រអប់លង្ការ

បុរសសង្ហាស្លាប់ក្នុងអណ្តូងមាស។

ស្រវឹងទ្រព្យភ្លេចបុណ្យ ស្រវឹងប្រពន្ធភ្លេចម្តាយ ស្រវឹងកាយភ្លេចចាស់។

សៀវភៅ សត្រូវនៃព្រហ្មចរិយធម៌

រៀបរៀងដោយ ឈុន គឹមអៀត

កំណាព្យ

ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម

សុភាសិត​ នេះអប់រំ​មនុស្ស​យើង ឲ្យ​ចេះ​យក​អ្វី​ដែល​ល្អៗ​ ដែល​ជា​ការណែនាំ​របស់គ្រូ​ក្តី របស់​រាម​ច្បង​ក្តី របស់​អ្នក​ណា​ម្នាក់​ក្តី​​មកទុកដាក់​ក្នុង​ខ្លួន ហើយ​មិន​ត្រូវ​យក​តម្រាប់​តាម​អ្នក​ទាំងអស់​នោះ​នូវ​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ មិន​ត្រឹមត្រូវទេ។ ឧទាហរណ៍ បើ​គ្រូ​បង្រៀន​​ចំណេះដឹង​ល្អៗ ត្រូវ​ត្រង​ត្រាប់​ស្តាប់​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​ប្រសិន​បើ​ឃើញ​គ្រូ​ធ្វើ​អ្វី​ដែល​មិនត្រឹមត្រូវ ដូច​ជា​ ជក់​បារី សេព​គ្រឿង​ស្រវឹង ជាដើម​ នោះ​មិន​ត្រូវ​យក​តម្រាប់​តាម​ឡើយ។

សុភាសិត

ដើរអោយមានបីស្រដីអោយមានបួន

ខ្មែរយើងមានសុភាសិតមួយដែលនិយាយថា ដើរអោយមានបីស្រដីអោយមានបួន។

ដើរអោយមានបីខ្ញុំដូចជាយល់ខ្លះ តែដល់តែស្រដីអោយមានបួនមិនដឹងថាមានន័យដូចម្តេចទេ។

មានអ្នកណាដែលអាចពន្យល់បានទេ?

ចូរសរសេរតែងសេចក្តីពន្យល់ពីសុភាសិតខាងលើ? ចាំខ្ញុំអោយពិន្ទុះ។